khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកឡើងថា ថៃបិទព្រំដែន ក្លាយជាឱកាសពង្រឹងផលិតកម្ម និងផលិតផលខ្មែរទូទាំងប្រទេស
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានលើកឡើងថា ជម្លោះខ្មែរ-ថៃ ដែលបានឈានដល់ការបិទព្រំដែនជាឯកតោភាគី ពីភាគីថៃ បានក្លាយជាឱកាសជំរុញផលិតកម្មក្នុងស្រុក និងការគាំទ្រផលិតផលខ្មែរ នៅទូទាំងប្រទេសកម្ពុជា។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែកញ្ញារបស់ខុទ្ទកាល័យ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

    កិច្ចប្រជុំបានកំណត់ទិសដៅការងារសម្រាប់ខែបន្តបន្ទាប់ទៀត ដោយជំរុញឱ្យបន្តសិក្សាស្រាវជ្រាវ និងសរសេរអត្ថបទ ដើម្បីបានជាប្រយោជន៍ ១)សម្រាប់ការរៀបចំច្បាប់ និងគោលនយោបាយអភិវឌ្ឍន៍ ជាពិសេសដើម្បីមានធាតុចូល សម្រាប់ការកសាងសេដ្ឋកិច្ចព្រំដែន នាពេលខាងមុខ និង២)សម្រាប់បង្ហាញការពិតដល់បងប្អូនខ្មែរ និងមិត្តបរទេស ទាំងក្នុង និងក្រៅប្រទេសអំពីសុចរិតភាព និងសេចក្តីត្រូវការសន្តិភាពពិតប្រាកដរបស់កម្ពុជា។ កម្ពុជា ជាប្រទេសតូច បើប្រៀបធៀបជាមួយប្រទេសថៃ ទាំងចំនួនប្រជាជន (៧០លាន ទល់នឹង១៧លាន) ទាំងសេដ្ឋកិច្ច (៥០០ប៊ីលានដុល្លា ទល់នឹង ៣០ប៊ីលានដុល្លា) ទាំងចំនួនកងទ័ព និងអាវុធយុទ្ធភណ្ឌ។

    ជារៀងរហូតមក កម្ពុជា តែងតែអត់ធ្មត់ចំពោះការញុះញង់ ការបំពានពីយោធាថៃ និងតែងតែអំពាវនាវដោយបើកចំហរសម្រាប់យន្តការអង្កេតការណ៍អន្តរជាតិនានា ព្រមទាំងការអនុវត្តច្បាប់អន្តរជាតិ ដូច្នេះការចោទប្រកាន់ថា កម្ពុជាឈ្លានពានថៃ គឺជាការបំភ្លៃ ដែលមិនសមហេតុផល និងគួរឱ្យអស់សំណើច។

    ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខុទ្ទកាល័យ មន្ត្រីខុទ្ទកាល័យ និងទីប្រឹក្សា ធ្វើកិច្ចសហការជាមួយដៃគូ ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីជំរុញការផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ និងបង្ហាញជំហរចង់បានសន្តិភាពជាមួយប្រទេសជិតខាង។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត